Ads 468x60px

Thursday, September 20, 2012

ចនា​រូបថត​របស់​អ្នក​ឱ្យ​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​នឹង​
Framing Studio

Framing Studio គឺ​ជា​កម្មវិធី​ដ៏​តូច​មួយ​ដែល​អាច​ឱ្យ​លោក​អ្នក​ធ្វើ​ការ​តុប​តែង​នូវ​រូប​ថត​របស់​អ្នក​ ឱ្យ​មាន​ភាព​ស្រស់​ស្អាត​បន្ថែម​ទៀត​ជាមួយ​នឹង​ Frame ​ជា​ច្រើន​ប្រភេទ។​ មិន​តែ​ប៉ុណ្ណោះ​លោក​អ្នក​អាច​ផ្លាស់​ប្ដូរ​នូវ​ effect ​របស់​វា​ទៅ​ជា​លក្ខណ​ផ្សេងៗ​ដូចជា​ ធ្វើ​ឱ្យ​រូបថត​មាន​ភាព​ ព្រាលៗ​ សខ្មៅ ​ឬ​បន្ថែម​ Noise ​ជាដើម។​ លើស​ពី​នេះ​ទៅ​ទៀត​ លោក​អ្នក​អាច​កំណត់​ពណ៌​តាម​ចំណូល​ចិត្ត​របស់​អ្នក​សម្រាប់​ការ​ដាក់​ Frame ​នីមួយៗ​នៅ​លើ​រូបថត​របស់​អ្នក​បាន​ទៀត​ផង។​ ម្យ៉ាង​ទៀត​លោក​អ្នក​អាច​បន្ថែម​ពន្លឺ​ ឬ​បន្ថែម​ពណ៌​សម្រាប់​រូបថត​របស់​អ្នក​បាន​យ៉ាង​ងាយ​ ប្រសិន​បើ​វា​មាន​ភាព​ខ្វះ​ខាត​ត្រង់​ចំណុច​ណាមួយ​នោះ។​ ដូច្នេះ​សូម​លោក​អ្នក​ឈប់​បារម្ភ​ពី​រូប​ថត​ដែល​មិន​មាន​ភាព​ទាក់​ទាញ​ទៀត​ទៅ ​ដោយ​ពេល​នេះ​កម្មវិធី Framing Studio ​អាច​ជួយ​លោក​អ្នក​បាន៕

No comments:

Post a Comment

 

Sample text

Sample Text