របៀបដំឡើង Windows XP រយៈពេលត្រឹមតែ 10 នាទី
អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាការដំឡើង
Windows XP វា ពិតត្រូវចំនាយពេលយូរណាស់។
ដូច្នេះដើម្បីកាត់បន្ថយនូវការរង់ចាំរបស់យើងទាំងអស់គ្នា
យើងខ្ញុំបានខិតខំស្រាវជ្រាវរកវិធីសាស្ត្រមួយដែលអាចឱ្យយើងធ្វើ
ការដំឡើង Windows XP ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សូមមើលតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវធ្វើតាមវិធីធម្មតាសិនរហូតដល់ការ
Format Partition។
បន្ទាប់ពី Format Partition
ហើយវានឹង Restart ម៉ាស៊ីនរួចវានឹងដើរដល់ផ្ទាំងដូចខាងក្រោម៖
ពេលដែលឃើញផ្ទាំងនេះយើងត្រូវចុច
Shift+F10 បន្ទាប់មកវានឹងលោតចេញមកនូវផ្ទាំង Command Prompt
រួចយើងត្រូវវាយពាក្យtaskmgrនៅក្នុងនោះ ។
នោះវានឹងចេញនូវផ្ទាំង Task Manager
យើងត្រូវចុចលើ Tab Process បន្ទាប់មក Right Click លើពាក្យ Setup
រួចជ្រើសរើសយកពាក្យSetPriorityរួចចុចពាក្យ High or Above Normal។
ការធ្វើរបស់យើងបានជោគជ័យបន្ទាប់មកគឺយើងគ្រាន់តែរង់ចាំ
10 នាទីជាការស្រេច៕
សូមអរគុណចំពោះការចូលទ៖ស្សនា ANGKOR IT BOY!
No comments:
Post a Comment