Hyperspace Invader កម្រិត 3D
មកដល់ទៀតហើយជាមួយនឹង ហ្គេមជំនាន់ថ្មីនៃ Hyperspace Invader ដែលស្ថិតនៅលំដាប់ Top 10 នៃប្រភេទហ្គេមShooter & Action game ។
មិត្តរបស់ Angkor It Boy មួយចំនួនបានធ្លាប់លេងជាមួយហ្គេម Air Shark ហើយអ្នកទាំងអស់គ្នាពិតជាបានដឹងថាវាសប្បាយលេង ប៉ុន្តែ សម្រាប់ Hyperspace Invaderវិញគឺវាសប្បាយលេងជាងហេ្គមនោះទៅទៀត។
ហ្គេម Hyperspace Invaderនេះគឺ ជាហ្គេមដែលប្រើប្រាស់ យាន្តអាវកាសចំបាំង ប្រយុទ្ធនឹងសត្រូវដែលបានមកឈ្លានពាន ភព Galaxy ។ ក្នុងហ្គេមនេះ យើងត្រូវបញ្ជាយាន្តអាវកាសចំបាំង របស់យើង កម្ទិចសត្រូវដោយប្រើអាវុធទំនើបៗជាច្រើនដូចជា កាំរស្មី Laser, កាំរស្មីរន្ទះ , កាំរស្មីគីមី និងសម្ភារៈប្រយុទ្ធផ្សេងទៀតជាច្រើន។
ជាមួយនឹងការលេងហ្គេមនេះ វាត្រូវបានរចនាឡើងដោយបង្ហាញរូបភាពជាលក្ខណៈ 3D យ៉ាងស្រស់ស្អាត ជាមួយAction ដ៏រស់រវើក ធ្វើឱ្យអ្នកលេងមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងហេតុការពិតផងដែរ។
